News Agency
The Times

  • Written by Media Outreach
  • Temenos ចាប់ដៃគូជាមួយអាលីបាបាខ្លាវ ដើម្បីផ្ដល់នូវវិសាលភាព ប្រសិទ្ធភាពអនុវត្តន៍ ភាពធន់ និងនវានុវត្តន៍ដល់គ្រឹះស្ថានហិរញ្ញវត្ថុ
  • Temenos ពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន លើផ្នែកខ្លាវ ដោយផ្ដល់លទ្ធផលសុហ្វវែ័ររបស់ខ្លួន ក្នុងចំណោមអ្នកផ្ដល់សេវាខ្លាវសាធារណៈធំៗ

ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងទីក្រុងក្វាងចូវ ប្រទេសចិន - Media OutReach - នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Temenos (SIX: TEMN) ដែលជាក្រុមហ៊ុនសុហ្វវែ័រធនាគារ និងអាលីបាបាខ្លាវ (Alibaba Cloud) ដែលជាបច្ចេកវិទ្យាឌីជីថល និងជាឆ្អឹងខ្នងព័ត៌មានស៊ើបការណ៍របស់ក្រុមហ៊ុន អាលីបាបា គ្រុប (Alibaba Group) បានប្រកាសនៅថ្ងៃនេះថា Temenos Transact ដែលជាផលិតផលធនាគារស្នូលជំនាន់ក្រោយរបស់ខ្លួន ពេលនេះ ទទួលបានការបញ្ជាក់នៅលើអាលីបាបាខ្លាវ (Alibaba Cloud) ។ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងអាចដំណើរការកម្មវិធីធនាគារស្នូល ដែលសំខាន់សម្រាប់បេសកកម្ម របស់ក្រុមហ៊ុន Temenos នៅលើអាលីបាបាខ្លាវ និងទទួលបានអត្ថប្រយោជន៍ ពីវិសាលភាពដែលមានលក្ខណៈបត់បែន ការចំណាយតិច និងប្រសិទ្ធភាពប្រតិបត្តិការ។ ឥឡូវនេះ ធនាគារ អាចប្រើប្រាស់សុហ្វវែ័រធនាគារឈានមុខគេក្នុងពិភពលោក របស់ Temenos បានយ៉ាងងាយស្រួល នៅលើហេដ្ឋារចនាសម្ព័ន្ធអាលីបាបាខ្លាវដ៏មានឥទ្ធិពល។

គ្រឹះស្ថានសេវាហិរញ្ញវត្ថុជាង ៣០០០ នៅជុំវិញពិភពលោក ទទួលបានផលប្រយោជន៍ ពីការប្រើបច្ចេកវិទ្យាទំនើប ដែលមាននោក្នុងខ្លាវ និងដែលប្រើប្រាស់ API ដំបូង។ ឥឡូវនេះ ធនាគារ អាចដំណើរការសុហ្វវែ័រធនាគារស្នូលរបស់ Temenos នៅក្នុងអាលីបាបាខ្លាវ ហើយកេញចំណេញផលប្រយោជន៍ ពីល្បឿនំ ក្នុងការធ្វើទីផ្សារ និងភាពរហ័សរបស់ខ្លាវ ដែលអាចជួយឱ្យពួកគេ ធ្វើកំណែទម្រង់គំរូអាជីវកម្ម និងអង្គការរបស់ខ្លួនទាំងមូល បានឆាប់រហ័ស។

តម្រូវការ ដែលកំពុងកើនឡើងសម្រាប់គំរូផ្អែកលើខ្លាវ និង SaaS កំពុងត្រូវបានពន្លឿន ដោយជំងឺឆ្លងរាតត្បាត ដែលបណ្ដាលមកពីមេរោគកូរ៉ូណា ដោយសារធនាគារ តម្រូវឱ្យមានសំណើសុំបច្ចេកវិទ្យា ដែលធន់ និងរហ័សជាងមុន ។ ខ្លាវ បានក្លាយជាវិធីសាស្រ្ត ពង្រាយសុហ្វវែ័រ ដែលត្រូវបានគេទទួលស្គាល់ សម្រាប់ធនាគារតូចៗ និងធនាគារថ្មី (neobanks) ដែលត្រូវបើកដំណើរការយ៉ាងឆាប់រហ័ស ជាមួយការចំណាយហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាតិចបំផុត។ ទោះជាយ៉ាងណា ធនាគារ ដែលកំពុងដំណើរការស្រាប់ ត្រូវការសុហ្វវែ័រដែលកើតពីខ្លាវ កាន់តែខ្លាំង ដើម្បីការពារអាជីវកម្ម ទទួលបានល្បឿន ក្នុងការធ្វើទីផ្សារ កាន់តែច្រើន និងកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើមផ្នែកព័ត៌មានវិទ្យា របស់ពួកគេ នាពេលអនាគត។

សុហ្វវែ័រធនាគារស្នូលរបស់ Temenos នឹងអាចរកបាននៅលើអាលីបាបាខ្លាវ ហើយក្រុមហ៊ុនទាំងពីរនឹងរួមគ្នាជួយឱ្យធនាគារ ចូលក្នុងទីផ្សារកាន់តែលឿន បើកគំរូអាជីវកម្មថ្មី និងសម្រេចបានផលធៀបថ្លៃចំណាយ/ប្រាក់ចំណូល។ ក្រុមហ៊ុនទាំងពីរ បានចូលរួមរួចហើយ ក្នុងភស្តុតាងនៃគំនិត ជាមួយធនាគារ និងមានអតិថិជនរួមគ្នានៅក្នុងអេភីអេស៊ី (APAC)។

លោក Philip Barnett នាយកផ្នែកកំណើនយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Temenos បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីសោមនស្សរីករាយ ដែលបានពង្រីកភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងខ្លាវ និងជាក្រុមហ៊ុនដំបូង ដែលទទួលបានការបញ្ជាក់ជាមួយក្រុមហ៊ុនអាលីបាបាខ្លាវ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំសម្បើម និងជាប្រភពនៃនវានុវត្តន៍ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងការទូទាត់ចល័ត។ ខ្លាវ គឺជាចលករជម្រុញ ឱ្យមានការផ្លាស់ប្តូរ ហើយជាពិសេស ក្នុងអំឡុងពេលអាកាសធាតុដ៏លំបាកនេះ ខ្លាវផ្តល់នូវភាពរហ័សរហួន និងភាពធន់ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលពួកគេត្រូវការ។ ដោយធ្វើការជាមួយក្រុមហ៊ុនអាលីបាបាខ្លាវ យើងនឹងជួយធនាគារ ក្នុងការពង្រីកវិសាលភាព ដោយភាពទន់ភ្លន់ ផ្អែកលើតម្រូវការនិងលុបបំបាត់នូវភាពស្មុគស្មាញនៃប្រតិបត្តិការ។ ដោយធ្វើការរួមគ្នា យើងអាចជួយធនាគារថ្មី ឱ្យដំណើរការអនុវត្តន៍ លឿនជាងមុន ជាមួយថ្លៃចំណាយទាប ក៏ដូចជាធនាគារធំៗ ក្នុងការបំបែកស៊ីឡូ និងសហការគ្នាទាំងក្នុង និងខាងក្រៅ និងផ្តល់បទពិសោធន៍ ដល់អតិថិជនឆ្នើម។ វិញ្ញាបនប័ត្ររបស់យើង នៅលើក្រុមហ៊ុនអាលីបាបាខ្លាវ បង្ហាញថា វេទិកាធនាគារអាណូស្ទិករបស់យើង អាចជួយ ឱ្យធនាគារអនុវត្តយុទ្ធសាស្ត្រខ្លាវ និងមានភាពធន់សកម្មខ្ពស់បំផុត ជាមួយអ្នកផ្តល់សេវាខ្លាវតាមជម្រើសរបស់ពួកគេ"។

លោក Lancelot Guo ប្រធានផ្នែកប្រព័ន្ធអេកូស៊ីស្តេម និងប្រតិបត្តិការលក់ ព័ត៌មានស៊ើបការណ៍អាលីបាបាខ្លាវ (Alibaba Cloud Intelligence) មានប្រសាសន៍ថា៖ "យើងពិតជារីករាយណាស់ ដែលក្រុមហ៊ុន Temenos បានបញ្ជាក់នៅលើខ្លាវរបស់យើង។ ក្រុមហ៊ុន Temenos គឺជាអ្នកផ្តល់សេវាកម្មសុហ្វវែ័រធនាគារ តាមក្លាវ ឈានមុខគេលើទីផ្សារ ដែលជួយពន្លឿនការបំប្លែងឌីជីថល សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ រាប់ពាន់កន្លែង នៅទូទាំងពិភពលោក។ រួមផ្សំជាមួយសេវាខ្លាវគ្រប់ជ្រុងជ្រោយមួយកំផ្លេ និងកំណត់ត្រាយ៉ាងប្រចក្សនៃការផ្តល់តម្លៃ យើងរួមគ្នាពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យពួកគេ ពន្លឿនការលូតលាស់ និងនវានុវត្តន៍របស់ខ្លួននៅលើខ្លាវ។

ក្រុមហ៊ុន Temenos បានឈរនៅជួរមុខ នៃការបង្កើតសូហ្វវែ័រ ដោយបានវិនិយោគ ២០% ជាប្រចាំ នៃប្រាក់ចំណូលរបស់ខ្លួន លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងកំពុងត្រួសត្រាយលើធនាគារខ្លាវ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ Temenos គឺជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារដំបូងគេ ដែលផ្តល់ជូននូវផលិតផលធនាគារស្នូល ក្នុងផ្នែកខ្លាវ និងជាក្រុមហ៊ុនដំបូង ដែលផ្តល់នូវភាពធន់ខ្លាវចម្រុះ ខ្លាវ-ខ្លាវ សកម្ម-សកម្ម ដើម្បីលុបបំបាត់ពេលវេលាគាំងមិនដំណើរការ និងភាពផ្អែកលើអ្នកផ្តល់សេវាខ្លាវតែមួយ។ Temenos ជួយដល់ធនាគារ ក្នុងការកាត់បន្ថយការចំណាយសរុប នៃភាពជាម្ចាស់របស់ខ្លួន តាមរយៈការពង្រីកវិសាលភាព ដែលមានលក្ខណៈទន់ភ្លន់ បច្ចេកវិទ្យាមូលដ្ឋានទិន្នន័យ ដែលបានចែកចាយ និងភាពធន់ក្លាវចម្រុះ ទាំងអស់នេះ ត្រូវបានគាំទ្រដោយអត្ថប្រយោជន៍នៃអ្នកលក់ និងភាពឯករាជ្យនៃវេទិកា។ Temenos ជួយពន្លឿនការបំប្លែងឌីជីថលរបស់ធនាគារ ជួយពួកគេ ឱ្យមានភាពរហ័សរហួន និងនវានុវត្តន៍ កាន់តែលឿន។

Read more

Why Businesses Rely On Accountants in Melbourne For Financial Success

Managing finances effectively is essential for individuals, business owners, investors, and growing organisations. Financial decisions influence profitability, compliance, cash flow, and long-term wealth creation, making professional financial guidance an important part of successful planning. Many individuals and businesses choose to... Read more

Writers Wanted



NewsServices.com

Content & Technology Connecting Global Audiences

More Information - Less Opinion